Thursday, March 15, 2012

តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ពេល​ម៉ាស៊ីន​មាន​បញ្ហា​លើ​Driver?

តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ពេល​ម៉ាស៊ីន​មាន​បញ្ហា​លើ​Driver?
នៅ​ពេល​ខ្លះ​​ដែល​អ្នក​​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​តើ​អ្នក​ធ្លាប់​ មាន​បញ្ហា​ជាមួយ​ឧបករណ៍​ផ្នែក​រឹង​មួយ​ចំនួន​របស់​កុំព្យូទ័រ​ដែរ​ឬទេ​ ?ធ្លាប់​មាន​បញ្ហា​មិន​លឺ​សំឡេង​(​Sound card) និង​ការ​បង្ហាញ​រូបភាព​មិន​ច្បាស់​ដែរ​ឬ​ទេ​?បញ្ហា​ទាំង​នេះ​គឺ​បណ្ដាល​មក​ ពី​បាត់​Driverរបស់​ឧបករណ៍​ទាំង​នោះ​ជា​ការ​ពិត​ណាស់​Device driversគឺ​ជា​ឯកសារ​កម្មវិធី​តូច​មួយ​ដែល​ដើរ​ជា​សម្ពន្ធការ​រវាង​ឧបករណ៍​ ផ្នែក​រឹង​នៅ​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​កុំព្យូទ័រ​និង​ប្រព័ន្ធ​ ប្រតិបត្តិការ​ផ្នែក​ទន់​(OS)។ឧបករណ៍​ផ្នែក​រឹង​ត្រូវ​ការ​Device Driver​ដើម្បី​អោយ​OS​អាច​ស្គាល់​ឧបករណ៍​ទាំង​នោះ​ហើយ​អាច​ប្រើប្រាស់​ ឧបករណ៍​ទាំង​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព​និង​សមត្ថភាព​​​។ហើយ​សមាសធាតុ​សាមញ្ញ ​ដែល​ត្រូវ​ការDriver ជា​អចិន្ត្រៃយ៍​មាន​ដូច​ជាkeyboards, mice, controllers, graphics cards, audio hardware, Ethernet hardware, wireless cards, ports, card readers, card slots និងDVD drivesជាដើម។ដូច​នេះ​ប្រសិន​បើ​អ្នក​បាត់​Driver យើង​សូម​ណែ​នាំ​កម្មវិធី​មួយ​ចំនួន​3​ដូច​ខាង​ក្រោម៖
I-Driver Genius professional edition 9.0.0.182
Driver Genius professional edition
គឺ​ជា​កម្មវិធី​​សម្រាប់​ស្វែង​រក​Driver មួយ​គួរ​អោយ​ទុក​ចិត្ត​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​Windows​ក៏ប៉ុន្តែ​ វា​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​Internet ដើម្បី​ស្វែងរក​យក​មក​ដំឡើង។​ហើយ​អ្នក​អាច​ស្វែង​រក​​កម្មវិធី​នេះ​ពី​ក្នុង ​ស៊ីឌី​កម្មវិធី​រួច​ដំឡើង​កម្មវិធី​​នេះតាមរបៀបដូច​ខាង​ក្រោម។
1-
របៀប​ដំឡើង​ដើម្បី​ប្រើអោយ​បាន​ពេញ​(Full)
ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​អោយ​បាន​ពេញ​អ្នក​ត្រូវ​ធ្វើ​ការ​ដំឡើង​តាម ​ការ​ណែនាំ​របស់​កម្មវិធី​រហូត​ចប់ហើយ​ត្រូវ​ដក​ធីក​នៅ​ក្នុង​ចំណុច​Launch driver genius professional editionមុន​ពេល​ចុច​Finish។បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​ការ​ចម្លងឯកសារ​​ Crack ដែល​មាន​នៅ​ក្នុង​Folder updateទាំង​អស់​ទៅ​ដាក់​ក្នុង​ទីតាំង​C:\Program Files\Driver-Soft\DriverGeniusហើយ​replace អា​ចាស់​ចោល។
2-
របៀបប្រើប្រាស់
បន្ទាប់​មក​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​កម្មវិធី​ដោយ​ចុច​ទៅ​លើ​start=>all program=>driver genius professional edition =>driver genius professional edition រូច​កម្មវិធី​នេះ​នឹង​លេច​ផ្ទាំងសារ​មួយ​សួរ​អោយ​អ្នកធ្វើ​ការ​ Updateកម្មវិធី​ ចុច​ទៅ​លើ​ប៊ូតុង​NOមិនត្រូវ​Update កម្មវិធី​ឡើយ​បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​កម្មវិធី​ដូច​ខាង​ក្រោម៖
បន្ទាប់​មក​ចុច​ទៅ​លើ​ប៊ូតុង​start scanដូច​រូប​ខាង​លើ​វា​នឹង​ដំណើរ​ការ​ស្វែង​រកDriver របស់​ឧបករណ៍​ដែល​ត្រូវ​ការ​ដំឡើង​ថ្មី​សម្រាប់​ឧបករណ៍​រហូត​ចប់​វា​នឹង​ បង្ហាញ​ព័ត៌មាន​ពី​Driver ដែរ​វា​បាន​រក​ឃើញ​ដូច​ខាង​ក្រោម៖
ចុច​ទៅ​លើ​ប៊ូតុង​Next​ហើយ​នៅ​ពេល​វា​ចេញ​សារ​មួយ​អោយ​Register ចុច​ទៅ​លើ​ប៊ូតុងyes រួច​បញ្ចូល​Serialរួច​ចុច​ទៅ​លើ​ប៊ូតុង​Registerបន្ទាប់​មក​ចូល​ទៅ​កាន់​ ផ្ទាំង​កម្មវិធី​​ដូច​រូបខាង​ក្រោម៖
ចុច​ទៅ​លើ​ប៊ូតុង​start scanវា​នឹង​ស្វែង​រក​Driver ម្ដង​ទៀត។នៅ​ពេល​វា​រក​ចប់​ចុច​ទៅ​លើ​ប៊ូតុង​nextវា​នឹង​បង្ហាញ​ផ្ទាំង​ កម្មវិធី​Driver ទាំង​អស់​ដែល​ត្រូវ​Downloadដូច​ខាង​ក្រោម៖
នៅ​ទី​កន្លែង​នេះ​អ្នក​ចុច​ទៅ​លើ​ប៊ូតុង​​Download al ដើម្បី​ទាញ​យក​កម្មវិធី​Driver ទាំង​អស់​នោះ​ហើយ​រង​ចាំ​ការ​ទាញ​យក​driver ទាំង​នោះ​អោយ​ចប់។ពេល​Download ចប់​អ្នក​គ្រាន់​តែ​ចុច​ទៅ​លើ​Driver ណាមួយ​ដែល​បាន​Download រូច​ចុច​ទៅ​លើ​ប៊ូតុង​Install ហើយ​នៅ​ពេល​មាន​សារ​មួយ​លេច​ឡើង​ចុច​ទៅ​លើ​ប៊ូតុង​NOរួច​វា​នឹង​ធ្វើ​ការ​ ដំឡើង​Driver ដែល​អ្នក​បាន​ជ្រើសរើស។
II-Device Doctor
Device doctor
ក៏ជា​កម្មវិធី​រក​Driver របស់​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​Internet ​ផង​ដែរ​។ហើយ​របៀប​ដំឡើង​កម្មវិធី​គឺ​គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​នីមួយ​ៗ​ របស់​កម្មវិធីរហូត​ចប់​អ្នក​នឹង​បាន​ផ្ទាំង​កម្មវិធី​Device Doctor ដូច​រូប​ខាងក្រោម៖
កម្មវិធី​Device Doctorជា​កម្មវិធី​ងាយ​ស្រួល​ប្រើប្រាស់​បំផុត​ដោយ​គ្រាន់​តែ​ចុច​ទៅ​លើ​ ប៊ូតុង​Begin scanកម្មវិធី​នេះ​នឹង​ស្វែង​រក​Driver ដែល​ត្រូវ​ការ​សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីន​របស់​អ្នក​បាន​ភ្លាម។ហើយ​នៅ​ពេល​ ដែល​ការ​Scanត្រូវ​បាន​បញ្ចប់​វា​នឹង​បង្ហាញ​Driver ដែល​វា​រក​ឃើញ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​កម្មវិធី​អោយ​អ្នក​ចូល​ទៅ​កាន់​ វ៉ិបសាយ​ដើម្បី​ទាញ​យក Driver ទាំង​នោះ។

0 comments:

Post a Comment