Thursday, March 15, 2012

វិធីសាស្ត្រ លឿនបំផុតដើម្បីDownload វីដេអូ ពី Youtube

វិធីសាស្ត្រ លឿនបំផុតដើម្បីDownload វីដេអូ ពី Youtube Youtube គឺជាកន្លែងចែករំលែកវីដេអូដ៏ពេញនិយមបំផុតនៅលើអ៊ីនធឺណិត ដោយសារវាអាចឱ្យអ្នកទាំងអស់គ្នា បញ្ចូនវីដេអូ ( Upload )និង ផ្សព្វផ្សាយ ( share )ឱ្យអ្នកដទៃទៀតទស្សនាបានយ៉ាងងាយស្រួល ប៉ុន្តែវាមិនបានផ្ដល់វីធីទាញយកវីដេអូនៅក្នុង នោះឡើយ ។ ដូច្នេះប្រសិនបើអ្នកជាទស្សនិកជនរបស់ Youtube ចង់ទាញយកវីដេអូមួយចំនួនមកទុកក្នុងម៉ាស៊ីនរបស់អ្នកដើម្បីមើលពេលក្រោយ មុខជាអាចធ្វើបានតាមរយះវិធីសាស្ត្រដ៏លឿនរហ័សទាំងបួនខាងក្រោមនេះ ។
1-
ទាញយកវីដេអូពី Youtube ដោយប្រើពាក្យ Kiss
ជាការពិតណាស់ ដោយគ្រាន់តែ បញ្ចូលពាក្យ Kiss ជាមួយនិងអាស័យដ្ឋាន URL នៃវីដែអូរបស់ Youtube បន្ទាប់មកវានឹងបញ្ចូនទៅកាន់វិបសាយមួយដែលអាចឱ្យអ្នកទាញយកវីដេអូនេះ ជាប្រភេទ .flv ឬ បម្លែងជាឯកសារប្រភេទMP4ក៏បាន ។
រចំណាំ ៖ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនបានដំឡើង កម្មវិធី JAVA ទេ គឹមិនអាចប្រើ Kiss ដើម្បីទាញយកវីដេអូបានឡើយ ។ ដូច្នេះអ្នកអាចដំឡើងកម្មវិធី JAVA ពីឌិសកម្មវិធី ។
ការអនុវត្ត ៖
អាស័យដ្ឋាន Address នៃវីដេអូក្នុង Youtube មានលក្ខណដូចខាងក្រោម
=>[ http://www.youtube.com/watch?v=dMH0bHeiRNg ]
ដូច្នេះដើម្បីទាញយកវីដេអូនេះ យើងគ្រាន់តែបន្ថែមពាក្យ Kiss នៅពីខាងមុខ Youtube បែបនេះ
=> http://www.kissyoutube.com/watch?v=dMH0bHeiRNg .

បន្ទាប់មកវានឹងបញ្ចូនទៅកាន់វិបសាយមួយទៀតដើម្បី Download វីដេអូ ហើយពេលមានសារមួយលេចឡើង អ្នកត្រូវចុចប៊ូតុង Run ដើម្បីចូលកន្លែង Download ដូចរូប ។
ដូចឃើញក្នុងរូប ត្រង់កន្លែង Choose Download Format ជាទីតាំងដែលអ្នកអាចចុចជ្រើសរើសប្រភេទវីដេអូណាមួយដែលអ្នកចង់បានទៅតាមទំហំនិងប្រភេទនៃ វីដេអូ ។
2-
ទាញយកវីដេអូជាមួយនឹងកម្មវិធី Freecorder
វិធីសាស្ត្រមួយផ្សេងទៀត គឺត្រូវប្រើកម្មវិធី ឈ្មោះថា Freecorder YouTube Video Downloader ។ កម្មវិធីនេះនឹងដំណើរការដោយផ្ទាល់នៅក្នុង Browser សម្រាប់ទាញយកវីដេអូពីក្នុង Youtube ហើយមានមុខងារសម្រាប់បម្លែងវីដេអូក្នុងTool barរបស់វាទៀតផង ។ Freecorder នេះ គឺជាកម្មវិធីងាយប្រើសម្រាប់ទាញយកវីដេអូ Youtube ហើយអាចប្រើជាមួយនឹងវិបសាយវីដេអូផ្សេងៗទៀតជាច្រើនផង ។ ការដំឡើងកម្មវិធី ៖ អ្នកអាចមើលវីដេអូបង្ហាញពីការដំឡើងកម្មវិធីនេះ នៅក្នុងឌិសកម្មវិធី ។
របៀបប្រើ
ជាដម្បូងអ្នកត្រូវទាញយកកម្មវិធីពីវិបសាយ download-youtube-videos.org/ ក្នុងស៊ីឌីកម្មវិធីរបស់ទស្សនាវដ្ដី បន្ទាប់មកដំឡើងដោយអនុវត្តិតាមការណែនាំរបស់កម្មវិធីរហូតចប់ ។ ពេលដំឡើងចប់វានឹងបង្ហាញកម្មវិធីរបស់វាក្នុង Tool bar នៃ Browser ដូចរូបខាងក្រោម
មានន័យថាអ្នកបានដំឡើងកម្មវិធីរួចរាល់ហើយ ដូច្នេះចាប់ផ្ដើមបើកមើលវីដេអូនៅក្នុង Youtube នៅពេលដែលអ្នកបើកមើលវិដេអូនៅក្នុង Youtube អ្នកនឹងឃើញប៊ូតុង Download នៅពីខាងលើវីដេអូដែលកំពុងចាក់ ។ ដើម្បីទាញយកវីដេអូ អ្នកគ្រាន់តែចុចលើប៊ូតុងនោះ ដូចរូបខាងក្រោម
ដូច ឃើញក្នុងរូប វានឹងបង្ហាញជម្រើសជាច្រើនដើម្បីទាញយកវីដេអូ ក្នុងនោះអ្នកអាចជ្រើសរើស ជាប្រភេទ Flv MP4 ក៏បាន ។
3-
ទាញយកវីដេអូពី Youtube ជាមួយកម្មវិធី Add-on របស់ Firefox
DownloadHelper
គឺជា Add-on របស់ Firefox ដែលមាននាទីសម្រាប់ថតយករូបភាព ឬ វីដេអូនៅក្នុង FireFox browser ។ ហើយវាគឺ ជាវិធីសាស្ត្រដែលលឿនរហ័សបំផុតសម្រាប់ទាញយកវីដេអូពីវិបសាយ ជាច្រើនដែលមានលក្ខណដូច Youtube មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះក៏អាចប្រើសម្រាប់ទាញយក សំឡេង Audio និង រូបភាពផងដែរពីវិបសាយផងដែរ ។
របៀបប្រើ
ដើម្បីដំឡើង Add-on អ្នកត្រូវបើកវិបសាយមួយនេះ https://addons.mozilla.org/en-US/firefox/addon/video-downloadhelper/ បន្ទាប់មកវានឹងបង្ហាញវិបសាយដូចរូបខាងក្រោម
ចុចលើប៊ូតុង Add to firefox រូចរងចាំ Firefox ទាញយកកម្មវិធីចប់វានឹងចេញផ្ទាំងសារមួយទៀត
ចុចលើពាក្យ Install ដើម្បីដំឡើងកម្មវិធី នេះ ។ បន្ទាប់មកទៀតបើកមើលវីដេអូណាមួយ នៅក្នុង វិបសាយ Youtube ហើយសង្កេតមើលចំនុចមួយដូចរូបខាងក្រោម
ចុចលើប៊ូតុងមួយដូចរូប អ្នកអាចឃើញវីដេអូដែលបានមើល ហើយចុចលើវីដេអូណាមួយដើម្បី Download ដើម្បីទាញយកវីដេអូ ៕

0 comments:

Post a Comment