Thursday, March 15, 2012

ដំណោះស្រាយពេលភ្លេច Password របស់ Windows User Account

ដំណោះស្រាយពេលភ្លេច Password របស់ Windows User Account

លោកអ្នកប្រាកដជាធ្លាប់ជួប និងធ្លាប់សួរថា តើធ្វើដូម្ដេចទៅនៅពេលដែលខ្ញុំភ្លេច User Account Password? តើបញ្ហានេះអាច ដោះស្រាយបានលុះត្រាតែយើងធ្វើការដំឡើង Windows ថ្មីឬយ៉ាងណា? តើមានដំណោះស្រាយផ្សេងពីនេះឬទេ? ពិតជាមាន នៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញជូនមិត្ដអ្នកអានទាំងអស់ ពីរបៀបក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង នៅពេលដែល លោកអ្នកភ្លេចនូវ User Account Password យើងមានមធ្យោបាយពីរបីដើម្បីទាញយកនូវ Windows Account Password សំរាប់ការបង្ហាញជូនខាងក្រោមនេះចែកចេញជាពីរផ្នែក។ ប្រសិនជាអ្នកចង់បំបាត់ចោលនូវ User Account Password ចាស់នោះ សូមប្រើ Offline NT Password និង Registry Editor។ ប្រសិនជាអ្នកចង់រុករក Password វិញដោយមិនមានការកែប្រែទៅលើ Password ចាស់នោះ គឺយើងចាំបាច់ត្រូវប្រើកម្មវិធី Ophcrack។ យើងក៏មានជាច្រើនផងដែរនូវកម្មវិធីដែលអាចស្វែងរក ឬបង្ហាញនូវ Windows Password ផងដែរ ដែលអាចរកបាន ប៉ុន្ដែតាមរយៈបទពិសោធន៍នោះ យើងខ្ញុំសូមឱ្យមិត្ដអ្នកអានទាំងអស់ សាកល្បងជាមួយកម្មវិធីទាំងពីរនេះ ព្រោះវាមានឥទ្ធិពលខ្ពស់បំផុតសំរាប់ដំណោះស្រាយនូវបញ្ហា Password ដែលលោកអ្នក ចង់បាន។
-
តំរូវការប្រើប្រាស់ៈ
កម្មវិធី Offline NT Password and Registry Editor
http://home.eunet.no/pnordahl/ntpasswd/ (
ឥតគិតថ្លៃ)
កម្មវិធី Ophcrack
http://ophcrack.sourceforge.net/ (
ឥតគិតថ្លៃ)
កម្មវិធី IsoBurn
http://isoburn.sourceforge.net/ (
ឥតគិតថ្លៃ)
ប្រើ Offline NT Password និង Registry Editor Offline NT Password និង Registry Editor គឺជាមុខងារ Password Recovery មួយដែលមានភាពងាយស្រួលជាងបំផុត ក្នុងការប្រើប្រាស់។ វាអាចអនុញ្ញាតិឱ្យអ្នកធ្វើការ Reset ទៅលើ User Account Password ដោយរួមបញ្ចូលទាំង Administrator Password។ វាក៏ជាប់ទាក់ទងផងដែរ ទៅលើការ Download បន្ដិចបន្ដួច។ ដើម្បី Download Offline NT Password និង Registry Editor សូមចូលទៅកាន់ ៖ សូមធ្វើការពន្លា Extract Archive ហើយអ្នកនឹងទទួលបាន ISO File មួយ។ ធ្វើការ Burn ISO នោះទៅកាន់ស៊ីឌី ដោយ ប្រើប្រាស់នូវកម្មវិធីប្រភេទ CD Burning មានដូចជា CDBurnerXP ISOBurn។ បន្ទាប់ពីអ្នកបានធ្វើរួចរាល់ហើយ សូមដាក់វានៅក្នុង Drive រួចធ្វើការ Restart ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ សូមប្រាកដថាអ្នកបានកំណត់ទៅលើកម្មវិធី BIOS ដើម្បី Boot ចេញពី CD Drive អ្នកអាចផ្លាស់ប្ដូរនូវលំដាប់ Boot ដោយគ្រាន់តែចូលទៅកាន់មីនុយ Boot ជាមួយ Key F10 មុនពេលដែល OS ដំណើរការ។ កម្មវិធីនឹងចាប់ផ្ដើមដំណើរការនៅលើឌីស។ អ្នកនឹងទទួលបាននូវខ្សែបន្ទាត់មួយ ដែលមានពាក្យ “boot” ។ សូមចុចលើ Enter ហើយដំណើរការនឹងធ្វើការបន្ដ

នៅពេលដែលដំណើរការត្រូវបានឈប់ម្ដងទៀតនោះ សូមចុច Key “1” បែបនេះនឹងអនុញ្ញាតិឱ្យកម្មិធីធ្វើការ Search នូវរាល់ Partition ទាំងឡាយនៃ NTFS

នៅពេលដែលកម្មវិធីសួរអំពីទីតាំងចូលទៅកាន់ Registry Directory នោះ សូមចុច Enter។ បែបនេះនឹងធ្វើការរក្សាទុក ដដែលនូវ Default Directory (\Windows\System32\config)

ឥឡូវអ្នកនឹងឃើញនូវ List មួយនៃ Registry Entries ។ ក្នុងគោលបំណងរបស់យើងខ្ញុំ អ្នកមិនចាំបាច់ត្រូវបារម្ភពីអ្វីផ្សេង ៗនោះឡើយ គឺគ្រាន់តែចុចប៊ូតុង Enter ធ្វើនេះដើម្បីប្រាប់កម្មវិធី ថាយើងចង់ធ្វើការ Reset ទៅលើ Password

ឥឡូវនេះបណ្ដំនៃ Registry បានដំណើរការ សូមចុចប៊ូតុង Enterនៅលើ Keyboard របស់អ្នក ដើម្បី Edit លើ USER Data និង Password

ឥឡូវនេះអ្នកនឹងឃើញនូវ List មួយនៃរាល់ USER Account ទាំងឡាយដែលមាននៅលើ System។ សូមស្វែងរក USER Account ដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរ រួចហើយវាយឈ្មោះដែលត្រូវគ្នា។ សូមប្រាកដថាអ្នកវាយ User Name យ៉ាងត្រឹម ត្រូវ ដូចដែលវាបានបង្ហាញឡើង និងសូមចុចប៊ូតុង Enter
សូមប្រុងប្រយ័ត្ននៅពេលដែលកម្មវិធីសួរអ្នកនូវរាល់ការងារដែលអ្នកចង់ធ្វើ។ អ្នកមិនចង់ធ្វើការ Set នូវ Password ថ្មីឥឡូវនេះទេ។ បែបនេះអាចបណ្ដាលឱ្យមានបញ្ហាធំនៅពេលដែលយើងព្យាយាម boot ចូលប្រព័ន្ធដំណើរការ Windows XP, Windows Vista Windows 7។ ដូច្នេះសូមចុច “1” ដើម្បី Clear Password

0 comments:

Post a Comment