តើអ្នកត្រូវធ្វើដូចម្ដេចពេលម៉ាស៊ីនមានបញ្ហាលើDriver? |
នៅពេលខ្លះដែលអ្នកដំឡើងប្រព័ន្ធប្រតិបត្តិការថ្មីតើអ្នកធ្លាប់ មានបញ្ហាជាមួយឧបករណ៍ផ្នែករឹងមួយចំនួនរបស់កុំព្យូទ័រដែរឬទេ ?ធ្លាប់មានបញ្ហាមិនលឺសំឡេង(Sound card) និងការបង្ហាញរូបភាពមិនច្បាស់ដែរឬទេ?បញ្ហាទាំងនេះគឺបណ្ដាលមក ពីបាត់Driverរបស់ឧបករណ៍ទាំងនោះជាការពិតណាស់Device driversគឺជាឯកសារកម្មវិធីតូចមួយដែលដើរជាសម្ពន្ធការរវាងឧបករណ៍ ផ្នែករឹងនៅក្នុងប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រនិងប្រព័ន្ធ ប្រតិបត្តិការផ្នែកទន់(OS)។ឧបករណ៍ផ្នែករឹងត្រូវការDevice Driverដើម្បីអោយOSអាចស្គាល់ឧបករណ៍ទាំងនោះហើយអាចប្រើប្រាស់ ឧបករណ៍ទាំងនោះយ៉ាងមានប្រសិទ្ធភាពនិងសមត្ថភាព។ហើយសមាសធាតុសាមញ្ញ ដែលត្រូវការDriver ជាអចិន្ត្រៃយ៍មានដូចជាkeyboards, mice, controllers, graphics cards, audio hardware, Ethernet hardware, wireless cards, ports, card readers, card slots និងDVD drivesជាដើម។ដូចនេះប្រសិនបើអ្នកបាត់Driver យើងសូមណែនាំកម្មវិធីមួយចំនួន3ដូចខាងក្រោម៖ I-Driver Genius professional edition 9.0.0.182 Driver Genius professional editionគឺជាកម្មវិធីសម្រាប់ស្វែងរកDriver មួយគួរអោយទុកចិត្តសម្រាប់ប្រព័ន្ធប្រតិបត្តិការWindowsក៏ប៉ុន្តែ វាពឹងផ្អែកទៅលើបណ្ដាញInternet ដើម្បីស្វែងរកយកមកដំឡើង។ហើយអ្នកអាចស្វែងរកកម្មវិធីនេះពីក្នុង ស៊ីឌីកម្មវិធីរួចដំឡើងកម្មវិធីនេះតាមរបៀបដូចខាងក្រោម។ 1-របៀបដំឡើងដើម្បីប្រើអោយបានពេញ(Full) ដើម្បីប្រើប្រាស់កម្មវិធីនេះអោយបានពេញអ្នកត្រូវធ្វើការដំឡើងតាម ការណែនាំរបស់កម្មវិធីរហូតចប់ហើយត្រូវដកធីកនៅក្នុងចំណុចLaunch driver genius professional editionមុនពេលចុចFinish។បន្ទាប់មកអ្នកត្រូវធ្វើការចម្លងឯកសារ Crack ដែលមាននៅក្នុងFolder updateទាំងអស់ទៅដាក់ក្នុងទីតាំងC:\Program Files\Driver-Soft\DriverGeniusហើយreplace អាចាស់ចោល។ 2-របៀបប្រើប្រាស់ បន្ទាប់មកចាប់ផ្ដើមបើកដំណើរការកម្មវិធីដោយចុចទៅលើstart=>all program=>driver genius professional edition =>driver genius professional edition រូចកម្មវិធីនេះនឹងលេចផ្ទាំងសារមួយសួរអោយអ្នកធ្វើការ Updateកម្មវិធី ចុចទៅលើប៊ូតុងNOមិនត្រូវUpdate កម្មវិធីឡើយបន្ទាប់មកវានឹងចេញផ្ទាំងកម្មវិធីដូចខាងក្រោម៖ បន្ទាប់មកចុចទៅលើប៊ូតុងstart scanដូចរូបខាងលើវានឹងដំណើរការស្វែងរកDriver របស់ឧបករណ៍ដែលត្រូវការដំឡើងថ្មីសម្រាប់ឧបករណ៍រហូតចប់វានឹង បង្ហាញព័ត៌មានពីDriver ដែរវាបានរកឃើញដូចខាងក្រោម៖ ចុចទៅលើប៊ូតុងNextហើយនៅពេលវាចេញសារមួយអោយRegister ចុចទៅលើប៊ូតុងyes រួចបញ្ចូលSerialរួចចុចទៅលើប៊ូតុងRegisterបន្ទាប់មកចូលទៅកាន់ ផ្ទាំងកម្មវិធីដូចរូបខាងក្រោម៖ ចុចទៅលើប៊ូតុងstart scanវានឹងស្វែងរកDriver ម្ដងទៀត។នៅពេលវារកចប់ចុចទៅលើប៊ូតុងnextវានឹងបង្ហាញផ្ទាំង កម្មវិធីDriver ទាំងអស់ដែលត្រូវDownloadដូចខាងក្រោម៖ នៅទីកន្លែងនេះអ្នកចុចទៅលើប៊ូតុងDownload al ដើម្បីទាញយកកម្មវិធីDriver ទាំងអស់នោះហើយរងចាំការទាញយកdriver ទាំងនោះអោយចប់។ពេលDownload ចប់អ្នកគ្រាន់តែចុចទៅលើDriver ណាមួយដែលបានDownload រូចចុចទៅលើប៊ូតុងInstall ហើយនៅពេលមានសារមួយលេចឡើងចុចទៅលើប៊ូតុងNOរួចវានឹងធ្វើការ ដំឡើងDriver ដែលអ្នកបានជ្រើសរើស។ II-Device Doctor Device doctorក៏ជាកម្មវិធីរកDriver របស់ម៉ាស៊ីនកុំព្យូទ័រដែលពឹងផ្អែកទៅលើបណ្ដាញInternet ផងដែរ។ហើយរបៀបដំឡើងកម្មវិធីគឺគ្រាន់តែអនុវត្តតាមជំហាននីមួយៗ របស់កម្មវិធីរហូតចប់អ្នកនឹងបានផ្ទាំងកម្មវិធីDevice Doctor ដូចរូបខាងក្រោម៖ កម្មវិធីDevice Doctorជាកម្មវិធីងាយស្រួលប្រើប្រាស់បំផុតដោយគ្រាន់តែចុចទៅលើ ប៊ូតុងBegin scanកម្មវិធីនេះនឹងស្វែងរកDriver ដែលត្រូវការសម្រាប់ប្រព័ន្ធម៉ាស៊ីនរបស់អ្នកបានភ្លាម។ហើយនៅពេល ដែលការScanត្រូវបានបញ្ចប់វានឹងបង្ហាញDriver ដែលវារកឃើញនៅផ្នែកខាងក្រោមនៃកម្មវិធីអោយអ្នកចូលទៅកាន់ វ៉ិបសាយដើម្បីទាញយក Driver ទាំងនោះ។ |
0 comments:
Post a Comment